ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ឈួន ឆាម ប្រធានក្រុមស្តីទី ដើម្បីពិនិត្យនិងពិភាក្សាលើការងារសំខាន់ៗមួយចំនួនមានដូចជា៖១.ពិភាក្សាអំពីគម្រោងរៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកឈូក ខេត្តកំពត នាពេលខាងមុខ។២.ពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៤:៣០នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន